www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 17, 2026

បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមចំនួន៣ភូមិ ក្នុងក្រុងកំពង់ឆ្នាំង ទទួលបានការរៀបចំអាហារសាមគ្គីស្រាយបួស ខែរាំម៉ាឌន ជាជំនួយឧបត្ថម្ភរបស់សប្បរសជន ប្រទេសគុយវ៉ែត តាម រយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍន៍

 


កំពង់ឆ្នាំង÷ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋ សាសនិកខ្មែរឥស្លាម ចំនួន៣ ភូមិ នៅក្នុងក្រុងកំពង់ឆ្នាំង ទទួលបានការរៀបចំអាហារស្រាយបួសខែរ៉ាម៉ាឌន ដែលដែលជាថវិកា ឧបត្ថម ពីសប្បុរសជន ពីប្រទេសគុយវ៉ែតតាមរយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង និងលោក ម៉ាត់ សារី អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង លោកអភិបាលរងក្រុងកំពង់ ឆ្នាំង និងលោក ម៉ូត នូវ៉ាវី អភិបាលរងស្រុកទឹកផុស ដែលជាតំណាងឲ្យម្ចាស់ជំនួយឧបត្ថម្ភពីសប្បុរសជនប្រទេសគុយវ៉ែតតាមរយៈអង្គការសម្រាប់សម្រួលនិងអភិវឌ្ឍន៍។

ជាមួយគ្នានោះដែរ លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង បានផ្ដល់ថវិកាឧបត្ថម្ភចំនួន ២០ ម៉ឺនរៀល ជាថវិកាផ្ទាល់របស់លោក សាន់ យូ ផ្ដល់ជូន (សូរ៉ាវ) វិហារតូច ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

គួបបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ សាសនិកខ្មែរ ឥស្លាម ដែលបានទទួលនូវអាហារសាមគ្គី ស្រាយបួស ខែរ៉ាម៉ាឌន ដែលជាជំនួយឧបត្ថម្ភរបស់សប្បុរសជន ពីប្រទេសគុយវ៉ែត តាមរយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍ ដែលមានចំនួន៣ភូមិ នេះ ១ វិហារធំ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២ សូរាវ (វិហារតូច) ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ៣ វិហារធំ ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ ឆ្នាំង ក្នុងខេត្តកំពង់ឆ្នាំង៕





















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages