www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, March 17, 2026

ជារឿងស្របច្បាប់ដែរឬទេ ប្រជាពលរដ្ឋមួយគ្រួសារបានដាក់ចម្ងល់សួរថាតើករណីទំនាស់ដីធ្លីរវាងភាគីមិនទាន់មានសេច ក្ដីសម្រេចពីរតុលាការផង ស្រាប់តែមានមេធាវីដាក់លិខិតជាកំហាត់ក្នុងរយៈពេល៧ថ្ងៃឱ្យរួសរើចេញជាបន្ទាន់?



ខេត្តពោធិ៍សាត់÷ ជាចម្ងល់របស់ប្រជាពលរដ្ឋ មួយគ្រួសារដែលរងការចោទប្រកាន់ពីភាគីទំនាស់រឿងរ៉ាវដីធ្លី ដែលរវាងភាគីនិងភាគីទំនាស់ នៅក្នុងការដោះស្រាយនៅតុលាការខេត្តពោធិ៍សាត់ ដែលមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការ បែរជាភាគីម្ខាងទៀត បានដាក់ពាក្យប្ដឹងពួកគាត់ជាអ្នករស់នៅលើទីតាំងដីនិងដាក់លិខិតជូនដំណឹងនិងឲ្យរុះរើចេញក្នុងរយៈពេល៧ ថ្ងៃ បើមិនដូច្នោះទេ និងមានវិធានការសមត្ថកិច្ចចុះរុះរើស។

ប្រជាពលរដ្ឋមួយគ្រួសារ ប្ដីឈ្មោះ សី ភក្ដី និងប្រពន្ធឈ្មោះ នន យ៉ាន ដែលរស់នៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខ្លួនមិនបានមានពាក់ ព័ន្ធរឿងរ៉ាវជម្លោះលើទីតាំងដីនេះទេ តែហេតុអ្វីបានជាត្រូវបានរងការចោទប្រកាន់និងប្ដឹង មិនតែប៉ុណ្ណោះមេធាវី ក៏បានដាក់នៅលិខិត ព្រមទាំងឲ្យរុះរើចេញក្នុងរយៈពេល៧ថ្ងៃ ជាកំហិត គ្រួសារពលរដ្ឋមួយគ្រួសារឈ្មោះលោកស្រី នន យ៉ាន បានដាក់ជាចម្ងល់ឱ្យមកអង្គភាពសារព័ត៌មានយើង សូមជួយផ្សព្វ ផ្សាយដើម្បី សូមឱ្យអង្គច្បាប់និងមហាជនជួយពិចារណា តើត្រឹមត្រូវដែរឬទេ រូបគាត់ទាំងគ្រួសារ ត្រូវរងការចោទប្រកាន់បែបនេះ ទាំងដែលរឿងរ៉ាវនេះផ្សេងគ្នា រឿងរ៉ាវដីធ្លីរវាងភាគីនិងភាគី មិនមានពាក់ព័ន្ធអ្វីជាមួយនឹងគាត់ឡើយ គាត់បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះភាគីម្ខាងទៀតតែងតែយករូប ភាពរបស់ពួកគាត់ទៅបង្ហោះ ដោយពួកគាត់មិនមានពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ដីធ្លីរវាងភាគីទាំងពីរនោះឡើយ៊។

ក្នុងសាច់រឿងទំនាស់ដីធ្លីខាងលើនេះ យោងតាមលិខិតជូន ដំណឹងរបស់លោកមេធាវី មានឈ្មោះ តេង បញ្ញារិទ្ធ គឺរវាងភាគីទំនាស់មានឈ្មោះ លី សុភា ជាប្ដីនិងប្រពន្ធឈ្មោះស៊ា ណាវី ដែលកំពុងតែដោះស្រាយនៅតុលាការជាមួយនឹងឈ្មោះវង្ស មល្លីកា ដែលកំពុងតែដោះស្រាយនៅមិនទាន់មានសេចក្ដីសម្រេចណាមួយពីតុលាការនៅលើទីតាំងដីទំនាស់នោះទេ ដូច្នេះហើយគាត់បានជាមានជាចម្ងល់សូមឲ្យអង្គច្បាប់និងមហាជនជួយពិចារណាតើវាសាកសមដែរឬទេ។

ទាំងអស់ខាងលើនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋមួយគ្រួសារដែលមានឈ្មោះ លោកស្រី នន យ៉ាន គាត់បានបន្តប្រាប់មកទៀតថា ការដាក់លិខិតជូនដំណឹងរបស់លោកមេធាវី នៅលើទីតាំងដីនោះជារឿងមួយ ដែលជាការដោះ ស្រាយតាមប្រព័ន្ធតុលាការ តែគួរឱ្យឆ្ងល់លើសពីនេះទៅទៀត នោះគឺបានដាក់លិខិតមកដល់លើទីតាំងផ្ទះរបស់គាត់ដែលរស់នៅ និងមានពាក្យបណ្ដឹងជាមួយនឹងគ្រួសាររបស់គាត់ទៀត បានបន្ថែមលើសពីនេះដោយមានវីដេអូ មួយបានរំលេចឲ្យឃើញថាមានការយកទៅដាក់លិខិតជូនដំណឹងនេះទៅ ដល់លំនៅឋានរបស់ភាគីជម្លោះកាដីម្ខាងទៀតដែលមាន ឈ្មោះវង្ស មល្លីកា រហូតទៅដល់ទីតាំងផ្ទះស្ថិតនៅទីរួមខេត្តកំពង់ធំទៀត រហូតទៅដល់អ្នកស្រុកភូមិក្នុងមូលដ្ឋានបានមានចម្ងល់ឆ្ងល់ដូចគ្នាថាតើហេតុអ្វីបានជាយកលិខិតមកបិទលើទីតាំងផ្ទះ។របស់គេបែបនេះទាំងដែលជម្លោះដីធ្លីនេះនៅឯខេត្តពោធិ៍សាត់។

តែក្នុងរឿងនេះដូចគាត់បានរំលឹកខាងលើគឺមិនទាន់មានការសម្រេចណាមួយនៅឡើយ ពួកគាត់គ្រាន់តែជាអ្នករស់នៅអាស្រ័យផលនៅលើទីតាំងដីតែប៉ុណ្ណោះ ហើយលោកស្រី នន យ៉ាន ក៏បានឲ្យដឹងបន្ថែមទៀតថាការដែលគាត់អាស្រ័យផលនេះតាំងពីឆ្នាំ២០២២ ហើយរហូតមកដល់ពេលនេះ គាត់ក៏បានសង់រោងដើម្បីចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីជីវភាពគ្រួសាររបស់គាត់ ទៅតាមអ្វីដែលជាការអនុញ្ញាតពីភាគីម្ចាស់ដីឈ្មោះ វង្ស ម៉ូលីកា ទើបគាត់ហានសាងសង់ជារោងដើម្បីចិញ្ចឹមសត្វ ក្រោយមកក៏មានភាគីម្ខាងទៀតបានដាក់ពាក្យប្ដឹងគាត់ថាបានសាងសង់លើទីតាំងដីរបស់គេដែរ ដែលមាន ឈ្មោះ លី សុភា និងប្រពន្ធឈ្មោះ ស៊ា ណាវី តែបែរជាមកដឹងគាត់ជាអ្នករស់នៅទៅវិញ ការលើកឡើងរបស់ប្រជាពលរដ្ឋមួយគ្រួសារដែលបានរស់នៅលើទីតាំងដីដែលមានការអនុញ្ញាតពីភាគីម្ចាស់ដេញច្រើនទៀតគាត់ក៏មានចម្ងល់ហើយនិងសូមឲ្យមហាជននិងឲ្យច្បាប់ជួយពិចារណាតើគាត់ជាអ្នកខុសឬក៏យ៉ាងណា៕

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះយើងខ្ញុំជាអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយតាមសំណូមពររបស់ប្រជាពលរដ្ឋប្រសិនបើមានការបកស្រាយណាមួយពីភាគីនៅក្នុងការផ្សព្វផ្សាយនេះយើងខ្ញុំជាអ្នកសារព័ត៌មាននិងរង់ចាំទទួលការបកស្រាយនិងផ្សាយបន្តជូនរៀងរាលម៉ោងធ្វើការ តាមរបបសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងតាមក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន តែប៉ុណ្ណោះ។ សូមអរគុណ។










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages