www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, December 13, 2025

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច ទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៤០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ប្រកាសថ្កោលទោសនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា


(នូវ៉ែលហ្សេឡង់)៖ រសៀលថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច ទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៤០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បី៖

១. ប្រកាសថ្កោលទោសនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យកម្ពុជា

២. គាំទ្ររាជរដ្ឋាភិបាល និងសម្តេចតេជោ សម្តេចធិបតី និងវីរ:កងទ័ព ដើម្បីបន្តថែរក្សានូវអធិបតេយ្យភាពកម្ពុជា និងធានាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិ

៣. ការជំរុញស្មារតីខ្មែរតែមួយនៅជុំវិញពិភពលោក ទោះបីខ្មែរនៅទីណាក៏ដោយ គឺត្រូវតែរួបរួមគ្នា ដើម្បីជ្រោងទង់ប្រទេសជាតិ

៤. ប្រកាសស្វាគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្រាប់ការឈប់បាញ់ ដោយមានការតាមដានត្រួតពិនិត្យដោយ ក្រុមត្រួតអ្នកសង្កេតការអាស៊ាន (AOT) និងចូលរួមដោយសហរដ្ឋអាមេរិក៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages