www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, August 20, 2026

ក្រសួងមហាផ្ទៃ អំពាវនាវឱ្យបន្តរួមគ្នាបង្កើនការអប់រំ និងលើក កម្ពស់សីលធម៌ ដើម្បីកសាងសង្គមមួយមានសុវត្ថិភាព

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់និកាយសាសនា ឱ្យបន្តរួមគ្នាបង្កើនការអប់រំ និងលើក កម្ពស់សីលធម៌រស់នៅតាមគន្លងសាសនា ដើម្បីកសាងសង្គមមួយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប។

ការអំពាវនាវរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ទិវានេះ ធ្វើឡើងក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»។

របាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមប្រមាណ ២.០០០នាក់ រួមមានថ្នាក់ដឹកនាំគ្រប់និកាយសាសនា អង្គទូត និងឥស្សរជនជាន់ខ្ពស់ ដែលបង្ហាញពីស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការលុបបំបាត់អំពើជួញដូរមនុស្សឱ្យអស់ពីកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ទិវានេះឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារវាងអាណាចក្រ និងសាសនា ដោយឈរលើជំនឿព្រះធម៌ដែលអប់រំមនុស្សឱ្យរស់នៅដោយសុខសាន្ត និងចេះជួយអាសាគ្នា។

លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីសុខដុមរមនារវាងសាសនាធំៗនៅកម្ពុជា (ព្រះពុទ្ធ ឥស្លាម និងគ្រិស្ត) ដែលបានរួមគ្នារៀបចំកម្មវិធីនេះអស់រយៈពេល ៩ឆ្នាំមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធ៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages