ខេត្តកំពង់ឆ្នាំង÷ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ចំនួន ១៩១៥ គ្រួសារ ដែលមាន៣រភូមិ ក្នុងឃុំចំនួន២ ឃុំច្រេសនិងឃុំឈូកស ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងសូមគោរពស្នើសុំ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងពាក់ព័ន្ធ ជួយរកដំណោះស្រាយ និងរកភាពយុត្តិធម៌ ដើម្បីពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដោយស្របច្បាប់ ខណៈដែលក្រុមការងាររវាស់នវែង ចុះបញ្ជីដីធ្លី បានវាស់វែងរួច និងបានបិទផ្សាយជាសាធារណៈ នៅការវិឆ័យក្បាលដី របស់ពួកគាត់ តែត្រូវបានរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជំទាស់ លើលិខិតបញ្ជាក់ការវិនិច្ឆ័យប្លង់ដីរបស់ពួកគាត ដែលពួក គាត់បានរស់នៅ និងអាស្រ័យផល មានប្លង់កម្មសិទ្ធិកាន់កាប់ ជាប័ណ្ណស្លាបមាន់ ចេញនៅឆ្នាំ ១៩៩៣ មកម្ល៉េះ ហើយនឹងបានរស់នៅតាំងពីដូនតា មុនសម័យប៉ុលពត និងក្រោយសម័យប៉ុលពមកហើយ រហូតមកដល់និងបច្ចុប្បន្ន និងការលើកឡើងរបស់ចាស់ព្រឹទ្ធាចារ្យ នៅក្នុងមូលដ្ឋាន នៅលើទី តាំងដីនេះ តាំងពីគ្រប់ជំនាន់សម័យកាល ហើយភូមិឋានរបស់ពូគគាត់ ដែលបានរស់នៅ បានកកើតមុនសម័យមានផ្លូវជាតិលេខ៥ ទៅទៀត ហើយមានប័ណ្ណកម្មសិទ្ធិស្លាប់មាន់ចេញនៅឆ្នាំ១៩៩៣ បែរជារដ្ឋបាលព្រៃឈើយកលិខិតគម្រោងគម្របព្រៃឈើឆ្នាំ២០០២ មកជំទាស់មិនឲ្យក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធចេញបានកម្មសិទ្ធិជូនពួកគាត់។
គួរបញ្ជាក់ផងដែរថា នៅលើទីតាំងដីរបស់ពួកគាត់ ដែលរស់ នៅតាំងពីយូរលង់ណាស់មកហើយ មានតាំងផ្នូរដូនតាតាំងពីឆ្នាំ១៩៥០ ដែលមានដូនតាបានកប់សពនៅលើទីដីផ្នូរ ដែលមានកូនចៅបានថែរក្សាទីផ្នូររបស់ដូនតារហូត មកដល់សព្វថ្ងៃនេះ។
ដោយឃើញការជំទាស់ពីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងសាបខេត្តកំពង់ឆ្នាំង តាមការជូនដំណឹងរបស់ក្រុមការងារវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធស្របច្បាប់ដែលរាជរដ្ឋាភិបាល រៀបចំជាប្រព័ន្ធជូនប្រជាពលរដ្ឋ។
ដូច្នេះហើយ ប្រជាពលរដ្ឋទាំងអស់គ្នាន ដែលមានចំនួន ១៩ ១៥ គ្រួសារ រស់នៅភូមិ ឃុំ ស្រុក ខាងលើ ត្រូវបានរដ្ឋបាលព្រៃឈើជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ធិ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក៏បានរួមគ្នាដាក់លិខិតដែលមានស្នាមមេដៃ ស្នើសុំចំពោះថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងឯកឧត្តម ហ៊ី វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងគោរពស្នើសុំថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអន្តរាគមន៍និងរកដំណោះស្រាយជូនពួកគាត់ដែលកំពុងតែរងនូវការជំទាស់នៃការចេញបានកម្មសិទ្ធិពីរដ្ឋបាលព្រៃឈើ។
ទាំងអស់នេះគឺជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលមានចំនួន១៩១៥គ្រួសារខាងលើ សូមស្ដាប់ការលើក ឡើងរបស់ពួកគាត់ទាំងអស់គ្នា ដែលមាននៅក្នុងវីដេអូនេះ....👇
🌐Channel : https://t.me/wwwkgoninfo















No comments:
Post a Comment