បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកង កម្លាំងប្រចាំការនៅតាមបណ្តោយព្រំដែនទាំងអស់ ឱ្យចាត់ វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយត្រូវរឹបអូសទ្រព្យ សម្បត្តិ ឬតម្រូវឱ្យទៅរែកដីធ្វើលេណដ្ឋាន ចំពោះឈ្មួញទុច្ចរិតទាំងឡាយណាដែលលួចនាំចូលទំនិញមកក្នុងប្រទេសដោយខុសច្បាប់។
ការថ្លែងបញ្ជាក់ និងការដាក់ចេញនូវវិធានការក្តៅនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលបណ្តោះអាសន្នស្លរក្រាម ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
បទបញ្ជានេះ គឺជាការក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធទាំង អស់ឱ្យបង្កើនការយកចិត្តទុកដាក់ និងទប់ស្កាត់ឱ្យបានជាដាច់ ខាតនូវបទល្មើសរត់ពន្ធគ្រប់ប្រភេទ ដែលមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ទីផ្សារ និងផលិតផលក្នុងស្រុក។
ជាមួយគ្នានេះដែរ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ សម្ដេចតេជោប្រមុខរដ្ឋស្តីទី ក៏បានធ្វើការអំពាវនាវ និងជំរុញយ៉ាងទទូចដល់ប្រជាពលរដ្ឋ កសិករ និងសហគ្រាសក្នុងស្រុកទាំងអស់ ឱ្យខិតខំបង្កើនចង្វាក់ផលិតកម្មរបស់ខ្លួន។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ពេលវេលានៃការបិទច្រក ព្រំដែនជាមួយប្រទេសថៃក្នុងកាលៈទេសៈនេះ គឺត្រូវបានចាត់ ទុកជា «ឱកាសមាស ឱកាសប្រាក់» ដ៏កម្រមួយ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងការងាកមកពង្រឹងសមត្ថភាពផលិត និងជំរុញភាពរឹងមាំនៃសេដ្ឋកិច្ចខ្មែរ ដោយពឹងផ្អែកលើការផ្គត់ផ្គង់ទីផ្សារខ្លួនឯងជាចម្បង។
ទិសដៅនៃការលើកកម្ពស់ផលិតផលក្នុងស្រុកនេះ នឹងរួម ចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារនៅតាមមូលដ្ឋាន ធានាសន្តិសុខស្បៀង និងកាត់បន្ថយការពឹងផ្អែកជាទីបំផុតលើការនាំចូលពីបរទេស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំឆ្ពោះ ទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពឯករាជ្យ និងចីរភាព៕













No comments:
Post a Comment