កំពង់ឆ្នាំង÷ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុក មួន ភេទស្រី អាយុ ៨៧ឆ្នាំ ជាភរិយារបស់អតីតយុទ្ធជន ឈ្មោះ ហេង ហុង អាយុ ៨១ឆ្នាំ រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលពិការជើងទាំងសងខាង ត្រូវធ្វើដំណើរដោយវារនឹងដៃរហូត នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជន និង និវត្តជន កម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំនាយទាហាន មួយចំនួន នាំយក:រទេះរុញសម្រាប់ជនពិការ ០១គ្រឿង អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ ០១យួរ មុង០១ ក្នុងនោះផងដែរ រួមនឹងថវិកាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ឧបត្ថម្ភដល់ពួកគាត់ ដើម្បីជួយសម្រួល និង ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ ដោយពុំចាំបាច់វារបន្តទៀតទេ ។
លោកយាយ អ៊ុក មួន និងគ្រួសារ មានការសប្បាយរីករាយជាខ្លាំង ដែលបានទទួលរទេះរុញថ្មី និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ និង សូមជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕









No comments:
Post a Comment