www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, May 5, 2026

កម្លាំងយោធា បង្ក្រាបបទល្មើសនេសាទ អនុវត្តតាមបទបញ្ជាសហការនិងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះល្បាតស្ទាក់ឃាត់ចាប់ខ្លួនជនល្មើសឆក់ត្រី បានមួយម្នាក់រួមនិងវត្ថុតាង

កំពង់ឆ្នាំង÷ កងកម្លាំងយោធាអនុវត្តតាមបទបញ្ជា បង្ក្រាបបទល្មើសនេសាទ បានចុះបង្ក្រាបក្រុមប្រព្រឹត្តបទល្មើសឆក់ត្រី បាន១ករណីនិងចាប់ខ្លួនបានមនុស្សមួយនាក់ និងមានអ្នករត់គេចខ្លួនបាន ក្នុងការបង្ក្រាបបទល្មើសឆក់ត្រី ឆក់ក្ដៅនិងឆក់ត្រជាក់ ខាងលើនេះ នៅវេលាម៉ោង ១១ ជាង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចព្រែកជើងគ្រោះ ភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងការបង្ក្រាបនោះដែរកម្លាំងយោធា និងខណ្ឌរដ្ឋបាលជល ផលកំពង់ឆ្នាំង បានសហការជាមួយកង កម្លាំងប្រដាប់អាវុធ អង្គភាពតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំងនិងអង្គភាពង ង ៧០ ប្រចាំភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ក្នុងការដឹកនាំដោយលោក វរសេនីយ៍ទោ​ មៅ​ វេ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងឧត្តមសេនីយ៍ត្រី មួង ណួរ៉ា មេបញ្ជាការ  កងពល អង្គភាព ង ៧០ ប្រចាំភូមិខកំពង់ឆ្នាំង បានបង្រ្កាបបទល្មេីសជលផល ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១ នាក់ រួមនិងវត្ថុតាងរឹបអូសបានរួមមាន÷ -អាំងវែកទ័រឆក់ត្រីចំនួន ០១ គ្រឿង-ខ្សែភ្លើង+ខ្សែកាបប្រវែង ៨ ម៉ែត្រ-កន្ត្រងដងត្រីចំនួន ៣-អាគុយ ៧០ អំពែ(ម៉ាក Long) ចំនួន ០១ គ្រឿង -ទូកភ្ជាប់ម៉ាសុីន ១ គ្រឿង។

នេះបើយោងតាមការឱ្យដឹងពីលោក វរសេនីយ៍ទោ ម៉ៅ វេ មេបញ្ជាការរង បានឲ្យដឹងថា សម្ភារៈវត្ថុតាំងល្មើស និងជន សង្ស័យម្នាក់បានប្រគល់ជូនទៅកម្លាំងជំនាញរដ្ឋបាលជល ផលកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ដោយឡែកទូកនឹងម៉ាស៊ីនរក្សាទុកនៅអង្គភាព ង ៧០។

នៅក្នុងការបង្ក្រាបបានបទល្មើសខាងលើ តាមការឲ្យដឹងពីកងកម្លាំងយោធាដដែល បានឲ្យដឹងទៀតថា កម្លាំងបានចុះល្បាតនៅក្នងភូមិសាស្ត្រខាងលើ ទើបទើបប្រទះឃើញមានជនល្មើសកំពុងតែប្រព្រឹត្តបទល្មើស និងបានរាយការណ៍ជូនកម្លាំងសហការ ក៏បានប្រើមធ្យោបាយកងកម្លាំង ចំនួន ៨ នាក់ និងកាណូត ៣ គ្រឿង ដើម្បីធ្វើការស្ទាក់ចាប់ នៅក្នុងហេតុការណ៍នោះដែរក្រុមប្រព្រឹត្តិល្មើសក៏បានធ្វើសកម្មភាពបើកបំបុកទូករបស់កងកម្លាំងយោធា លេចអស់អស់ចំនួន ២ គ្រឿង រួមនឹងវិទ្យុទាក់ទង ទូរស័ព្ទមួយចំនួន ដែលបានធ្លាក់ចូលទឹកផងដែរ៕ 









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages