www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, May 3, 2026

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) អញ្ជើញជាអធិបតីភាពក្នុងវេទិកា​ « ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ឆ្នាំង »

 

កំពង់ឆ្នាំង៖ នាព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ឆ្នាំង » ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សនិងជាប្រធានយុវជនគណបក្សខេត្តកំពង់ឆ្នាំង, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក. ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែន​ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមប្រមាណចំនួន ៧៦៦ រូប។ 

វេទិកានេះ សំដៅស្វែងយល់នូវសតិអារម្មណ៍ និងពង្រឹងការកសាងនូវទំនុកចិត្តរបស់យុវជនគណបក្ស ចំពោះថ្នាក់ដឹកនាំក្នុងនាមជាគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាល ក្នុងស្មារតីរិះគន់ក្នុងន័យស្ថាបនា តាមរយៈការឡើងមានមតិយោបល់ ឬសរសេរជាទម្រង់សំណួរដាក់ជូនគណៈអធិបតី។ 

ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ 

នៅក្នុងមតិបើកវេទិកាព ឯកឧត្តមបណ្ឌិតប្រធាន បានជម្រាបអង្គវេទិកាពីស្ថានភាពពិតប្រាកដ និងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ, ការដាក់ចេញនូវយន្តការការទូត ​និងច្បាប់អន្តរជាតិ, ការផ្សព្វផ្យាយព័ត៌មាននៅគ្រប់បណ្តាញសង្គម ពីការពិតនិងសោដនាដ្ឋកម្មនៃការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់ ឱ្យដល់គ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឱ្យយល់ច្បាស់ពីការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។ 

ឯកឧត្តមបណ្ឌិតប្រធាន បានបំផុសយុវជនដែលជាអ្នក បន្តវេនរបស់គណបក្ស និងជាកោសិការបស់ប្រទេសជាតិ មានសេចក្តីក្លាហាន ចូលរួមជាមតិយោបល់ជូនអង្គវេទិកាទាំងក្នុងក្របខ័ណ្ឌក្នុងប្រទេសនិងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងក្នុងស្មាតីភាពខឿនមហាគ្រួសារដ៏រឹងមាំនៃជាតិខ្មែរជាធ្លុងមួយ។ 

ដំណើរការពិធីនោះបានប្រព្រឹត្តទៅយ៉ាងផុលផុស ដោយមានការចូលរួមមតិយោបល់, សំណួរ, និងសំណូមពរយ៉ាងច្រើន រួមមាន៖ ភារកិច្ច និងការចូលរួមរបស់យុវជនគណបក្សដើម្បីសម្រេចកម្មវិធីនយោបាយគណបក្ស និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០, ការកសាងសមត្ថភាពយុវជនក្នុងការងារផ្សព្វផ្សាយនិងបន្សាបព័ត៌មានក្លែងក្លាយ, គ្រឿងញៀន, អត្រានុកូលដ្ឋាន, ផលប៉ះពាល់នៃការបន្តឡើងថ្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត ក្នុងវិស័យកសិកម្ម, វឌ្ឍន៍ភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះឈ្លានពានព្រំដែនរបស់ថៃ, ការពិចារណាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ក្នុងការបញ្ចូនក្មេងទំនើងទៅបម្រើសកម្មភាពសមរភូមិជួរមុខ ដោយមិនមែនទៅធ្វើជាកងទ័ពកាន់កាំភ្លើងនោះទេ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធាន ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងជូនអង្គពិធី និងបានសំណូមពរដល់យុវជនគណបក្សទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។ 

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម ៖ ១. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអបរំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្សប្រកបដោយប្រសិទ្ធភាព។ 

២. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។ 

៣. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ 

៤. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក។

៥. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក គាំទ្រលើកទឹកចិត្តស្មារតីការពារទឺកដី រួមកម្លាំងជុំវិញរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ ៦. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន។ 

៧. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់, អុជអាល, លាភព័ណ៌, មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា និងមុតស្រួច។ 

៨. យុវជនគ្រប់បណ្តាថ្នាក់ ត្រូវក្តាប់ឱ្យជាប់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដោយខិតខំត្រៀមលក្ខណៈសម្បត្តិសំដៅធានាឱ្យបានជោគជ័យនូវការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះប្រកបដោយ លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages