www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, May 26, 2026

ភ្លើងស្តុបថ្មី ចំនួន២៤ ទីតាំង និងត្រូវដាក់ពង្រាយតាមផ្លូវជាតិលេខ៥ នឹងត្រូវបានរួចរាល់ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ÷ ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងដាក់ពង្រាយភ្លើងតុថ្មីចំនួន២៤ ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីសម្រួលការធ្វើចរាចរណ៍និងបង្កើនសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានគិតគូរខ្ពស់លើការងារនេះដោយបានចង្អុលបង្ហាញឲ្យក្រុមការងាររៀបចំ ធ្វើកិច្ចការឲ្យបានល្អលឿន និងមានប្រសិទ្ធភាពខ្ពស់បំផុត។

បច្ចុប្បន្នសម្ភារៈភ្លើងស្តុបនិងឧបករណ៍ពាក់ព័ន្ធទាំងអស់ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងតម្លើងនិងកំពុងបានបំពាក់នៅតាមទីតាំងដែលបានកំណត់។

ទីតាំងទាំងនេះត្រូវបានសិក្សាយ៉ាងត្រឹមត្រូវនិងច្បាស់លាស់ដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន។សហការជាមួយភាគីជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានគោះបញ្ជាក់ថា មិនត្រឹមតែគ្រាន់តែដាក់ភ្លើងស្តុបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបំពាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ចំណាំផ្លាកនិងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្សេងៗទៀតដើម្បីធានា បាននូវប្រសិទ្ធភាពខ្ពស់បំផុត។

ការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នេះ ក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវគោក និងធានាឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានដោយសុវត្ថិភាព និងងាយស្រួល៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages