កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ហូ ប៊ុនថន ប្រធានច្រកចេញចូលរដ្ឋបាលខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ព្រមទាំងក្រុមការងារ បាននាំយកម៉ូតូ១គ្រឿង ប្រគល់ជូនក្រុមគ្រួសារសព វីរៈយុទ្ធជន លោក គង់ ចាន់ វាសនា រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុប្រទេសជាតិ ពិការឈ្លានពានពីប្រទេស ជិតខាង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែក និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ជូនលោក ឪពុក អ្នកម្ដាយ នៃគ្រួសារសព ។
គួរបញ្ជាក់ផងដែរថា លោកអនុសេនីយ៍ឯក គង់ ចាន់វាសនាដែលត្រូវបានពាក់លីជីវិតក្នុងសមរភូមិ ក្នុងបុព្វហេតុការពារមរណភាពទឹកដី ពីការឈ្លានពាន ពីប្រទេសជិតខាង បានបម្រើការ កងពលសេនាតូចលេខ៤២៤ សមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដែលមានជន្មាយុ ២៩ ឆ្នាំ បានពលីជីវិត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំឆ០២៥ កន្លងមក។
ដោយយោងឃើញជីវភាពជាក់ស្ដែងរបស់ក្រុមគ្រួសារនៃសពក្នុងអំឡុងពេលដែលលោកជំទាវបណ្ឌិតបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខដល់ក្រុមគ្រួសារ និងជាការតបស្នងសងគុណ របស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះវីរយុទ្ធ ជនកងទ័ពដែលបានពលី និងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ថែមទាំងរៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដោយធានាដល់ការប្រកបរបររបរជីវ ភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្ររបស់កូនៗ និងការធានាសុខុមាលភាពគ្រួសារផងដែរ។
ក្នុងឱកាសនាព្រឹកនេះ ក្រុមគ្រួសារសពវីរ:យុទ្ធជន កងទ័ពតែបានពលី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លា សម្តេចធិបតី និងលោកជំទាវបណ្ឌិត សូមគោ រពជូនពរសម្ដេចអធិបតីនិងលោកជំទាវ សូមជួបនូវពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









No comments:
Post a Comment