យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ6 វេលាម៉ោង05:30 នាទី ធ្វើការចុះត្រួត ពិនិត្យ និងឃាតរថយន្តបានចំនួនរថយន្តដឹកលៀសខុស ច្បាប់ 01គ្រឿង ម៉ាក LIBERO ស្លាកលេខ (កំពង់ធំ 3A-3440) ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសកម្លាំងសហការរបស់យោធាយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
និងគោលដៅទី២ នៅលើផ្លូវជាតិលេខ6 វេលាម៉ោង 08:30 នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន 01គ្រឿង ទៀត ម៉ាក LIBERO ស្លាកលេខ (សៀមរាប 2C-2184) ដឹកលៀសចំនួន04តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ហើយបានឃាត់ខ្លួនថៅកែលៀសនិងតៃកុងរថយន្តចំនួន១នាក់ ក្រុមការងារសហការរបស់យោធាបាមយករថយន្តមករក្សាទុកនៅទីបញ្ជា ការស្រាល ចំណែកឯមនុស្សធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅប្រលែងក្នុងបឹងទន្លេសាបវិញ បញ្ជាក់៖ រថយន្តខាងលើ គ្មានលិខិតអនុញ្ញាតដឹកលៀសនោះទេ។
ក្នុងករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន២ គ្រឿងនិងមនុស្សចំនួន២ នាក់ រួមនឹងតៃកុងឡានម្នាក់ទៀតដែលត្រូវបានរត់គេចខ្លួនរួចបាត់ និងលៀសខុស ច្បាប់បម្រុងដឹកទៅប្រទេសវៀតណាមចំនួន៨តោន៕













No comments:
Post a Comment