កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការ ងារអង្គភាពសារព័ត៍មានចំនួនពីរអង្គភាព ១ អង្គភាពព័ត៌មានកំពង់ឆ្នាំងប៉ុស្តិ៍ទាន់ហេតុការណ៍ ២ អង្គភាពព័ត៌មានសន្តិភាពថ្ងៃនេះ នាំយកថវិកាអង្គភាពនិងថវិកាអាជីវកមួយចំនួន រួមនិងភេសជ្ជះរបស់អាជីវករផ្សារមាសចំនួន ១៥ កេះ ដើម្បីចូល រួមរំលែកទុក្ខក្រុមគ្រួសារសព និងគោរពចំពោះវិញ្ញាណក្ខន្ធ របស់ វីរះយុទ្ធជនកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ នៅគេហដ្ឋានសព ស្ថិតនៅភូមិគោកពូច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោក សោម សុធា និពន្ធនាយករបស់អង្គភាព ក៏បានលើកឡើងនិងគោរពដឹងគុណបំផុតនូវភាពអង់អាចក្លាហាន ជាមួយនឹងសត្រូវឈ្លានពាន ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង ដែលបានរំលោភមកលើបូរណភាពទឹកដីកម្ពុជា ក្នុងការប្រយុទ្ធដល់អង់អាចក្លាហានរហូតបានពលីជីវិត។
គូររំលឹកផងដែរថា ចំពោះវីរះយុទ្ធជនកងទ័ពដែលបានពលីក្នុងសមរភូមិប្រយុទ្ធ ឈ្មោះ ស៊ុយ គឹមយាង នាយរងកងសេ នាតូចលេខ៣ កងពលតូចលេខ៤២ ភូមភាគទី៤ បានពលីជីវិតកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កន្លងមក ក្នុងសមរភូមិប្រយុទ្ធ តតាំងជាមួយនឹងការឈ្លានពានរបស់ភាគីថៃ ចំណុចប្រាសាទតាមាន់ ខេត្តឧត្ដមានជ័យ។
ជាចុងក្រោយ ភរិយារបស់គ្រួសារសព លោកឪពុក អ្នកម្ដាយរបស់ វីរះយុទ្ធជនកងទ័ពដែលបានពលី ក្នុងសមរភូមិ បានថ្លែងអំណរគុណចំពោះក្រុមការងារអង្គភាពសារព័ត៌មាន ព្រម ទាំងអាជីវករ ដែលបានចូលរួមរំលែកទុក្ខនិងសួរសុខទុក្ខ លោកក៏បានជូនពរដល់បងប្អូនក្រុមការងារនិងអាជីវករដែលបានមានទឹកចិត្តក្នុងការចូលរួមរំលែកទុក្ខ សូមជូនពរអស់ លោក លោកស្រី ទទួលបានតែសេចក្ដីសុខ សេចក្ដីចម្រើន គ្រប់ៗក្រុមគ្រួសារ នឹងទៅទីណាកន្លែងណា សូមជួបតែពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








No comments:
Post a Comment